ក្រសួងរៀបចំដែនដី ប្រាប់អភិបាលខណ្ឌចំការមន អញ្ជើញប្រជាពលរដ្ឋទាំង៤៩៣គ្រួសារ ដែលកំពុងរស់នៅលើអគារប៊ូ ឌីញ «ស» ចូលរួមប្រជុំរកដំណោះស្រាយបន្តទៀត

FN ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសំណើស្នើសុំទៅដល់អភិបាលខណ្ឌចំការមន ចាត់អញ្ជើញ ប្រជាពលរដ្ឋទាំង៤៩៣គ្រួសារ ដែលកំពុងរស់នៅលើអគារប៊ូឌីញ «ស» ចូលរួមប្រជុំរកដំណោះស្រាយ ក្នុងការអភិវឌ្ឍអគារប៊ូឌីញ «ស» បន្តទៀត នៅវេលាម៉ោង០៨៖០០នាទីព្រឹក នៅសាលប្រជុំលេខ​៨០៣ ជាន់ទី៨ នៃទីស្ដីការក្រសួង។ តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ បានបញ្ជាក់ឲ្យដឹងថា ពិធីខាងលើនេះនឹងធ្វើឡើងក្រោមអធិបតីភាព លោក ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អគារប៊ូឌីញ «ស»នេះ គឺស្ថិតនៅក្នុង​ការសិក្សារវាង​ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយក្រុមហ៊ុនជប៉ុន Arakawa ដែលគ្រោងចំណាយថវិកាប្រមាណ៧០-៨០លានដុល្លារ រួមមានការសាងសង់ទីតាំងស្នាក់នៅបណ្តោះអាសន្ន និងអគារថ្មីមានកម្ពស់២១ជាន់ ដែលក្នុងនោះត្រៀម​ធ្វើទីតាំងចំណត ៣ជាន់កន្លែងលក់ដូរ១ជាន់ និងកន្លែងស្នាក់នៅ៥ជាន់ ដែលបន្ទប់ស្នាក់នៅ​នីមួយៗ មានទំហំធំជាងមុន ១០% … Continue reading ក្រសួងរៀបចំដែនដី ប្រាប់អភិបាលខណ្ឌចំការមន អញ្ជើញប្រជាពលរដ្ឋទាំង៤៩៣គ្រួសារ ដែលកំពុងរស់នៅលើអគារប៊ូ ឌីញ «ស» ចូលរួមប្រជុំរកដំណោះស្រាយបន្តទៀត